
កម្ពុជាកំពុងបោះជំហានល្អលើផ្លូវវែងឆ្ងាយឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចកាបូនទាប
ទោះបីជាប្រទេសកម្ពុជារួមចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពិភពលោកក៏ដោយក៏ប្រទេសនេះងាយរងគ្រោះខ្លាំងដោយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។គោលនយោបាយនិងសកម្មភាពសំខាន់ៗអាចជួយប្រទេសកម្ពុជាឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចកាបូនទាប។